ឯកឧត្តមកិតិ្តសង្គហបណ្ឌិត ទេព ងន ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនតកោដ្ឋ ======= ក្នុងឱកាសទិវាបុណ្យខួបអន្សាវរីយលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមកិតិ្តសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅព្រះមណ្ឌបតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ៕